ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី បានដឹកនាំក្រុមការងារលេខាធិការដ្ឋានជាតិសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានផ្នែក វបន ចូលរួមកិច្ចប្រជុំ គណៈប្រឹក្សាយោបល់ (BAC), COSTI-83, និង IAMMSTI-12 ក្រោមការដឹកនាំ និងទទួលបន្ទុកជាម្ចាស់ផ្ទះដោយប្រទេសព្រុយណេនៅទីក្រុងបានដាស៊េរីហ្គាវ៉ាន់

សេចក្ដីប្រកាសព័ត៍មាន ថ្ងៃសុក្រ, ទី23 ខែ មិថុនា ឆ្នាំ 2023

នាថ្ងៃទី១៨-២២ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារដឹកនាំដោយ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដឹកនាំក្រុមការងារលេខាធិការដ្ឋានជាតិសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានផ្នែក វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (ASEAN-COSTI កម្ពុជា) នៃអគ្គនាយកដ្ឋានវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.)ក្នុងនាមឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី និងបានចូលរួមកិច្ចប្រជុំ គណៈប្រឹក្សាយោបល់ (BAC), COSTI-83, និង IAMMSTI-12 ក្រោមការដឹកនាំ និងទទួលបន្ទុកជាម្ចាស់ផ្ទះដោយប្រទេសព្រុយណេនៅទីក្រុងបានដាស៊េរីហ្គាវ៉ាន់។ 
នៅក្នុងកិច្ចប្រជុំបទអន្តរាគមន៍ចម្បងៗរបស់កម្ពុជារួមមាន៖

• វឌ្ឍនភាពនៃការដឹកនាំរបស់កម្ពុជា និងប្រទេសឥណ្ឌូនេស៊ីលើការអនុវត្តគម្រោង «ASEAN Technology Management Hub»។
• វឌ្ឍនភាពបញ្ចប់ចុងក្រោយនៃការដឹកនាំរបស់កម្ពុជាលើការអនុវត្តគម្រោង «Feasibility Study of Technology Transfer Models for Project Related to SDG»។
• វឌ្ឍនភាពនៃការដឹកនាំរបស់កម្ពុជា ថៃ និងលេខាធិការដ្ឋានអាស៊ានលើគម្រោង «Establish the Platform for Education in Science and Technology» ។
• វឌ្ឍនភាពក្នុងនាមជាប្រទេសដឹកនាំសម្របសម្រួលរបស់អាស៊ានជាមួយដៃគូសន្ទនា ASEAN-Russia សម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យ វ.ប.ន.។
• ការលើកឡើងរបស់កម្ពុជាដើម្បីឱ្យសេចក្តីប្រកាសរួមរបស់រដ្ឋមន្ត្រី វ.ប.ន. អាស៊ានផ្តោតលើសារៈសំខាន់នៃការផ្ទេរបច្ចេកវិទ្យា និងការតម្រូវឱ្យមានមូនិធិច្បាស់លាស់មួយសម្រាប់ វ.ប.ន. ពីដៃគូសន្ទនាអាស៊ាន។
• កិច្ចប្រជុំទ្វេភាគីរវាង ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី និងលេខាធិការដ្ឋានអាស៊ានលើការត្រៀមខ្លួនរបស់កម្ពុជាដើម្បីទទួលកិច្ចប្រជុំ COSTI-85 និង AMMSTI-20 នៅឆ្នាំ២០២៤ ក្នុងនាមជាប្រធានប្តូរវេន ASEAN-COSTI។

ដោយ: GDSTI

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព