មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានផ្តោតសំខាន់លើសមត្ថកិច្ចគ្រប់គ្រង និងដឹកនាំអនុវត្តលើវិស័យមាត្រាសាស្រ្ត ប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ និងភាពជឿជាក់ ដោយមានការទទួលស្គាល់សមត្ថភាពនៃមន្ទីរពិសោធន៍ព្យាសកម្មកម្រិតអន្តរជាតិ។ ដើម្បីធ្វើសុខដុមនីយកម្មជាមួយស្ថាប័នមាត្រាសាស្រ្តក្នុងតំបន់ និងអន្តរជាតិ មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ បានពង្រឹងសមត្ថភាពរហូតបានចូលជាពេញសិទ្ធិសមាជិក និងសមាជិការអង្កេតការណ៍ពាក់ព័ន្ធការងារមាត្រាសាស្ត្រនៃអង្គការអន្តរជាតិ និងអង្គការក្នុងតំបន់ ព្រមទាំងកិច្ចសហការល្អជាមួយដៃគូរអភិវឌ្ឍន៍ជាមួយបណ្តាប្រទេសនានារួមមាន៖ NIM-China, PTB-Germany, KATE-Korea។ វិស័យមាត្រាសាស្ត្រគឺជាវិស័យមួយក្នុងចំណោមវិស័យសំខាន់ៗផ្សេងៗទៀត ដែលជាកម្លាំងចលករដ៏រឹងមាំបាននិងកំពុងជំរុញឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចក្នុងបណ្តាលប្រទេសកំពុងអភិវឌ្ឍ និងបណ្តាលប្រទេសអភិវឌ្ឍជឿនលឿនលើសកលោក។

អនុលោមព្រះរាជក្រមនស/រកម/០៣២០/០០៩ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាចំណុះរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសមត្ថកិច្ចដឹកនាំ និងគ្រប់គ្រងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមបញ្ជូលទាំងវិស័យសិប្បកម្ម និងទឹកស្អាតនៃនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយនឹងនេះដែរ ត្រង់មាត្រា៥ ជំពូកទី២ នៃច្បាប់ស្តីពី មាត្រាសាស្ត្រ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខនស/រកម/០៨០៩/០១៦ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០០៩ មជ្ឈមណ្ឌលមាត្រាសាស្រ្តជាតិ សរសេរជាអក្សរកាត់ ម.ម.ជ. សម្រាប់គ្រប់គ្រងរាល់សកម្មភាព និងសេវាកម្មពាក់ព័ន្ធនឹងការងារមាត្រាសាស្ដ្រជាអាទិ៍៖ វិទ្យាសាស្ដ្រមាត្រាសាស្ដ្រ មាត្រាសាស្ដ្រឧស្សាហកម្ម និងនីត្យានុកូលមាត្រាសាស្ដ្រ ស្របតាមគោលនយោបាយជាតិផ្នែកមាត្រាសាស្ដ្រ។ ម.ម.ជ. ស្ថិតនៅក្រោមក្រសួងទទួលបន្ទុកវិស័យឧស្សាហកម្ម មានឋានៈស្មើនឹងអគ្គនាយកដ្ឋាន និងមានត្រាសម្គាល់របស់ខ្លួនមួយដោយឡែក។

ផ្អែកលើមាត្រា២៩ ជំពូកទី១១ នៃអនុក្រឹត្យលេខ ៤៨ អនក្រ.បក ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចែង មជ្ឈមណ្ឌលមាត្រាសាស្រ្តជាតិ មានថ្នាក់ស្នើអគ្គនាយកដ្ឋាន ដែលមានតួនាទី និងភារកិច្ចដូចតទៅ៖

  • រៀបចំនិងអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការសម្រាប់អភិវឌ្ឍន៍ផ្នែកមាត្រាសាស្ត្រ
  • អនុវត្តការងារចុះបញ្ជីមាត្រាសាស្ត្រ សិក្សាស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា វិទ្យាសាស្ត្រមាត្រាសាស្ត្រ
  • គ្រប់គ្រងនិងថែរក្សាស្តង់ដារគោលជាតិ ស្តង់ដារបន្ទាប់ និងស្តង់ដារប្រតិបត្តិ
  • ពិនិត្យវាយតម្លៃលើភាពអនុលោម និងផ្តល់វិញ្ញាបនបត្រទទួលស្គាល់ស្តង់ដារប្រតិបត្តិសម្រាប់ការអនុវត្តដល់ អង្គភាពផ្សេងៗ
  • ធ្វើតេស្ត វិភាគ និងអនុម័តគំរូជាក់លាក់ណាមួយនៃឧបករណ៍មាត្រាសាស្ត្រ ទំនិញផលិត ពុម្ព និងសំបកវេចខ្ចប់
  • ធ្វើព្យាសកម្មស្តង់ដាមាត្រាសាស្ត្រនិងឧបករណ៍មាត្រាសាស្ត្រ
  • ធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់ និងបញ្ជាក់ភាពអនុលោមអំពីទម្ងន់ និងរង្វាស់រង្វាល់ នៃទំនិញផលិតនិងទំនិញវេចខ្ចប់តាមលក្ខខណ្ឌលម្អិតនៃទំនិញវេចខ្ចប់ដែលទាក់ទងនឹងផ្នែកមាត្រាសាស្ត្រ
  • ធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់ និងបញ្ជាក់សមត្ថភាពអប្បបរមា និងអតិបរមាអំពីទម្ងន់ និង/ឬរង្វាស់រង្វាល់នៃឧបករណ៍មាត្រាសាស្ត្រដែលអនុញ្ញាតឱ្យប្រើប្រាស់ ឬកាន់កាប់បានក្នុងសកម្មភាពពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀត ដោយផ្អែកលើប្រព័ន្ធឯកតាមាត្រាសាស្ត្រជាតិស្របច្បាប់
  • រៀបចំ សម្របសម្រួល និងគ្រប់គ្រងការបង្កើតនិងការប្រើប្រាស់ប្រព័ន្ធឯកតាមាត្រាសាស្ត្រជាតិស្របច្បាប់និងប្រព័ន្ធឯកតាផ្សេងៗទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជាផ្តល់អាជ្ញាបណ្ណលើការផលិតនិងការជួសជុលឧបករណ៍មាត្រាសាស្ត្រ និងអាជ្ញាបណ្ណប្រើពាណិជ្ជសញ្ញាមាត្រាសាស្ត្រកម្ពុជាស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន
  • រៀបចំលិខិតបទដ្ឋានគតិយុត្តនានា និងនីតិវិធីរដ្ឋបាលបច្ចេកទេស ដើម្បីពង្រឹងប្រសិទ្ធភាពការងារមាត្រាសាស្ត្រ
  • កសាងសមត្ថភាពធនធានមនុស្ស អភិវឌ្ឍបច្ចេកវិទ្យា ប្រព័ន្ធព័ត៌មានវិទ្យា និងអនុវត្តការវាយតម្លៃសមត្ថភាពបុគ្គល និងអង្គភាពលើវិស័យមាត្រាសាស្ត្រ
  • អនុវត្តការងារសហប្រតិបត្តិការជាមួយស្ថាប័នជាតិ និងអន្តរជាតិដើម្បីធ្វើសុខដុមនីយកម្មការងារមាត្រាសាស្ត្រ
  • សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ លើការត្រួតពិនិត្យបទល្មើសក្នុងការផលិត ការជួសជុលការប្រើប្រាស់ និងការធ្វើពាណិជ្ជកម្ម ឧបករណ៍មាត្រាសាស្ត្រ ស្តង់ដាមាត្រាសាស្ត្រ និងការប្រើប្រាស់ប្រព័ន្ធឯកតាមាត្រាសាស្ត្រជាតិស្របច្បាប់
  • រៀបចំនិងគ្រប់គ្រងឧបករណ៍មាត្រាសាស្ត្រ ស្តង់ដាមាត្រាសាស្រ្ត ទំនិញផលិត ទំនិញវេចខ្ចប់ក្នុងប្រទេសនិងទំនិញនាំចូល
  • គ្រប់គ្រងនិងអនុវត្តការងារប្រមូលថ្លៃសេវាកម្ម កម្រៃផ្សេងៗ និងការពិន័យ ស្របតាមការកំណត់នៃច្បាប់និងបទប្បញ្ញត្តិជាធរមាន
  • ទទួលអនុវត្តភារកិច្ចផ្សេងទៀតដែលរដ្ឋមន្ត្រីប្រគល់ជូន។

វិស័យមាត្រាសាស្ត្រ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរស់នៅរបស់យើងដែលជាអាទិ៍៖ ជួយគាំទ្រ សុខមាលភាពរបស់សង្គម និងទំនើបកម្ម ដោយគាំទ្រលើផ្នែកពាណិជ្ជកម្ម បទប្បញ្ញត្តិបច្ចេកទេស បទបញ្ជាបច្ចេកទេស ការផលិតនិង ការការពាររអតិថិជន ដែលវាពាក់ព័ន្ធស្ទើរគ្រប់ផ្នែកនៃការរស់នៅប្រចាំថ្ងៃរបស់មនុស្សជាតិ។ មាត្រាសាស្ត្រ ផ្តល់នូវការធានាឱ្យការធ្វើពាណិជ្ជកម្ម មានភាពយុត្តិធម៌ សមធម៌ និងត្រឹមត្រូវ ធានាផលប្រយោជន៍រវាងអ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់ ផលិតផលទំនិញ និងសេវាកម្ម ធ្វើឱ្យមានជំនឿ និងទំនុកចិត្តលើការប្រើប្រាស់ឧបករណ៍មាត្រាសាស្ត្រ ក្នុងសកម្មភាពពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀត ដើម្បីសុខភាព សុវត្ថិភាព និងបរិស្ថាន។ ជាមួយនឹងនេះដែរ មាត្រាសាស្ត្រ គឺជាធាតុចូលមួយបន្ថែមទៀត រួមចំណែកក្នុងការរក្សានិរន្តរភាព និងសន្ទុះកំណើននៃសេដ្ឋកិច្ចជាតិ ដោយបានធ្វើឱ្យសម្រេចនូវសមិទ្ធផលជាច្រើន សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃឈានដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ដែលមានមន្ទីរពិសោធន៍ព្យាសកម្មនៃនាយកដ្ឋានវិទ្យាសាស្ត្រមាត្រាសាស្ត្រ បាននឹងកំពុងត្រៀមខ្លួនដើម្បីទទួលការវាយតម្លៃទទួលស្គាល់ ហើយនិងសង្ឈឹមថានៅឆ្នាំ២០២៥ ទទួលបាននូវ ISO/IEC 17025:2017៖ ផ្នែកម៉ាស់ សម្ពាធ ចំណុះ សីតុណ្ហភាព និងទំហំ ដោយចូលរួមកិច្ចសហការពីអគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់ ឆ្លើយតបតាមតម្រូវការបទប្បញ្ញត្តិ និងលក្ខណវិនិច្ឆ័យសមត្ថភាពរបស់មន្ទីរពិសោធន៍អនុលោមតាមច្បាប់ស្តីពី ស្តង់ដាកម្ពុជា។

មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ បានរៀបចំនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យមាត្រាសាស្រ្ត នៅកម្ពុជា២០២៣-២០២៧ ការអភិវឌ្ឍយុទ្ធសាស្រ្តសម្រាប់វិស័យមាត្រាសាស្រ្តនៅកម្ពុជា ពិតជាមានភាព ចាំបាច់ក្នុងការបង្កើតឱ្យបានជាផែនការយុទ្ធសាស្រ្តមួយ សម្រាប់ធ្វើជាផែនទីបង្ហាញផ្លូវសម្រាប់ប្រតិបត្តិ និងកៀរគរកិច្ចសហការពីស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ។ ផែនការយុទ្ធសាស្រ្តវិស័យមាត្រាសាស្រ្តនឹង ជួយឱ្យស្ថាប័នប្រតិបត្តិករមាត្រាសាស្រ្តជាតិ និងអ្នកពាក់ព័ន្ធ គាំទ្រនិងអនុវត្តការងារមាត្រាសាស្រ្ត ដែល មានលក្ខណៈជាប់លាប់ សង្គតិភាព និងប្រសិទ្ធភាព។ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យមាត្រាសាស្ត្រ ត្រូវបានតាក់តែងនិងកំណត់នូវសសរស្តម្ភយុទ្ធសាស្ត្រ ចំនួន ០៥ (ប្រាំ) ហើយក្នុងយុទ្ធសាស្រ្តនីមួយៗមានរៀបរាប់អំពីគោលដៅដ៏ជាក់លាក់ដែលត្រូវសម្រេចឲ្យបានត្រឹមឆ្នាំ ២០២៧។ យុទ្ធសាស្ត្រទី១៖ “លើកកម្ពស់សេវាមាត្រាសាស្ត្រដែលជួយគាំទ្រទីផ្សារ”, យុទ្ធសាស្រ្តទី២៖ “ពង្រឹងការអនុវត្ត ច្បាប់ស្តីពីមាត្រាសាស្ត្រ”, យុទ្ធសាស្ត្រទី៣៖ “សុខដុមនីយកម្ម និងសមាហរណកម្មការងារមាត្រាសាស្ត្រ យុទ្ធសាស្ត្រទី៤៖ លើកកម្ពស់ការយល់ដឹងរបស់ អ្នកពាក់ព័ន្ធអំពីមាត្រាសាស្រ្ត” និង យុទ្ធសាស្ត្រទី៥៖ “ការអភិវឌ្ឍសមត្ថភាព និងពង្រឹងមុខងារគាំទ្រទូទៅ”។ មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ដែលមានចក្ខុវិស័យ បេសកកម្ម និងគោលដៅច្បាស់លាស់រួមមាន៖

  • ចក្ខុវិស័យ វិស័យមាត្រាសាស្ត្រនៅកម្ពុជា ត្រូវបានអភិវឌ្ឍយ៉ាងល្អ ក្នុងការលើកកម្ពស់គុណភាពនៃផលិតកម្ម ធានាដល់ការធ្វើពាណិជ្ជកម្មប្រកបដោយយុត្តិធម៌ និងប្រកួតប្រជែង ដើម្បីរួមចំណែកដល់ការលូតលាស់សេដ្ឋកិច្ចជាតិ។
  • បេសកកម្ម គឺផ្តល់សេវាមាត្រាសាស្រ្តគ្រប់ប្រភេទ ដល់វិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងវិស័យផ្សេងៗទៀត ទៅតាមនិយាមដែលទទួលស្គាល់ដោយអន្តរជាតិ ដើម្បីធានា សុក្រិតភាពនៃរង្វាស់រង្វាល់ សំដៅ លើកកម្ពស់សុខភាព សុវត្ថិភាព និងបរិស្ថាន។
  • គោលដៅ ដើម្បីសម្រេចចក្ខុវិស័យ និងបេសកកម្មខាងលើ ត្រូវបានកំណត់គោលដៅសំខាន់ៗ ចំនួន ០៥ (ប្រាំ) រួមមាន៖
  1. លើកកម្ពស់ និងពង្រីកសេវាមាត្រាសាស្រ្ត ដែលជួយគាំទ្រទីផ្សារ
  2. ពង្រឹងការ អនុវត្តច្បាប់ស្តីពីមាត្រាសាស្រ្ត
  3. ធ្វើសុខដុមនីយកម្ម និងសមាហរណកម្មការងារមាត្រាសាស្ត្រ
  4. លើកកម្ពស់ ការយល់ដឹងរបស់អ្នកពាក់ព័ន្ធអំពីការងារមាត្រាសាស្រ្ត និង
  5. អភិវឌ្ឍសមត្ថភាព និងពង្រឹងមុខងារគាំទ្រទូទៅ។

មជ្ឈមណ្ឌលមាត្រាសាស្រ្តជាតិ ដើរតួនាទីនិងសារៈសំខាន់នៃមាត្រាសាស្រ្តនៅកម្ពុជា ត្រូវបាន ទទួលស្គាល់កាន់តែខ្លាំងឡើង ដោយមានការអភិវឌ្ឍជាបន្តបន្ទាប់ ដែលជំរុញដោយគោលនយោបាយ របស់រាជរដ្ឋាភិបាល និងគាំទ្រ ដោយស្ថាប័នពាក់ព័ន្ធជាច្រើន។

បច្ចុប្បន្ន សេវាកម្មមាត្រាសាស្រ្ត កំពុងបានផ្តល់ដល់ និងប្រើប្រាស់ដោយលើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្មមាត្រាសាស្រ្តសំខាន់ៗ កំពុងផ្តល់រួមមាន៖ សេវាព្យាសកម្ម (ទម្ងន់, ចំណុះ, ម៉ាស់, ប្រវែង...) និងសេវាត្រួតពិនិត្យផ្ទៀងផ្ទាត់ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងមាត្រាសាស្រ្ត។ អ្នកប្រើប្រាស់សេវាមាត្រាសាស្រ្ត មានអ្នកប្រើប្រាស់ឧបករណ៍មាត្រាសាស្រ្តផ្ទាល់ សម្រាប់គោលដៅផលិតកម្ម (ក្រុមហ៊ុន ឯកជន និងសាធារណៈ) និងមន្ទីរពិសោធន៍។ ក្រុមហ៊ុនជា ច្រើនបានប្រើសេវាកម្មព្យាសកម្ម ដើម្បីបំពេញលក្ខខណ្ឌក្នុងការដាក់ពាក្យដើម្បីវាយតម្លៃទទួលស្គាល់ (ISO) ដែលតម្រូវដោយអ្នកទិញ។ អ្នកប្រើប្រាស់សេវាមាត្រាសាស្រ្តបានផ្តល់យោបល់ថា សេវា មាត្រាសាស្រ្ត ដែលផ្តល់ក្នុងស្រុកមានភាពងាយស្រួលក្នុងការទំនាក់ទំនង មានតម្លៃសមរម្យ និងមាន គុណភាពដែលអាចទទួលយកបាន។

ដោយអនុលោមតាមប្រកាសអន្តរក្រសួង លេខ៨៣៦ សហវ.ប្រក.អទច ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មជ្ឈមណ្ឌលមាត្រាសាស្រ្តជាតិ ការផ្តល់សេវាសាធារណៈមាត្រាសាស្ត្រ ដែលរួមមាន៖

ល.រ. បរិយាយ ពាក្យស្នើសុំ
ក. វិញ្ញាបនបត្រ័ លិខិតអនុញ្ញាត និងអាជ្ញាប័ណ្ណ៖  
១. វិញ្ញាបនប័ត្រ  
១.១. ត្រួតពិនិត្យផ្ទៀងផ្ទាត់ (ឧបករណ៍ទំនើប ឬធុនធំ ឬធុនធ្ងន់) ទាញយក
១.២. ចុះបញ្ជីមាត្រាសាស្ត្រ ទាញយក
១.៣. ព្យាសកម្ម ទាញយក
១.៤. អនុម័តគំរូ ឬទទួលស្គាល់ស្តង់ដារប្រតិបត្តិ គំរូអនុម័ត / ស្តង់ដារប្រតិបត្តិ
១.៥. ទទួលស្គាល់ជំនាញមាត្រាសាស្ត្រ (សម្រាប់ ១នាក់) ទាញយក
១.៦. ទទួលស្គាល់មន្ទីរពិសោធផ្ទៃក្នុងរោងចក្រ សិប្បកម្ម ទាញយក
១.៧. បញ្ជាក់លក្ខណៈមាត្រាសាស្ត្រលើទំនិញវេចខ្ចប់នាំចូល ទាញយក
១.៨. អនុញ្ញាតប្រើប្រាស់ប្រព័ន្ធឯកតាទម្ងន់ផ្នែកលោហៈធាតុមានតម្លៃ (តាមការស្នើសុំ) ទាញយក
២. លិខិតអនុញ្ញាតនាំចូលឧបករណ៍មាត្រាសាស្ត្រ ទាញយក
៣. អាជ្ញាប័ណ្ណផលិត និង/ឬជួសជុលឧបករណ៍មាត្រាសាស្ត្រ ឬប្រើពាណិជ្ជសញ្ញាមាត្រាសាស្ត្រកម្ពុជា ផលិត និងឬ ជួសជុល / ប្រើពាណិជ្ជសញ្ញា
ខ. ការធ្វើព្យាសកម្ម តេស្ត វិភាគ និងអនុម័ត្រគំរូឧបករណ៍មាត្រាសាស្ត្រ ទាញយក
គ. ការត្រួតពិនិត្យផ្ទៀងផ្ទាត់ឧបករណ៍មាត្រាសាស្ត្រ និងទំនិញវេចខ្ចប់ ឧបករណ៍ / ទំនិញវេចខ្ចប់

ជាមួយនឹងនេះដែរ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានធ្វើប្រតិភូកម្មមុខងារត្រួតពិនិត្យផ្ទៀងផ្ទាត់ឧបករណ៍មាត្រាសាស្ត្រ ទំនិញផលិត និងទំនិញវេចខ្ចប់ ជូនមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (តាមរយៈប្រកាសលេខ១២៣ MIH/2015 ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៥) មានដូចខាងក្រោម៖

ក. ការត្រួតពិនិត្យផ្ទៀងផ្ទាត់ឧបករណ៍មាត្រាសាស្ត្រ៖

  • ជញ្ជីងមិនស្វ័យប្រវត្តិ ដែលមានសមត្ថភាពត្រឹម ១០០០ (មួយពាន់) គីទ្បូក្រាមចុះក្រោម
  • ជញ្ជីងសម្រាប់ថ្លឹងវត្ថុមានតម្លៃ ដូចជា មាស ប្រាក់ ប្លាទីន ត្បូថពេជ្រ
  • ដៃបាញ់ប្រេងនៅតាមស្ថានីយ៍ ដេប៉ូលក់ ចែកចាយប្រេងឥន្ធនៈ និងឧស្ម័ន
  • ឧបករណ៍វាស់ប្រេងឥន្ធនៈ ដែលប្រើកែវក្រិតរវៃ។

ខ. ការត្រួតពិនិត្យផ្ទៀងផ្ទាត់ទំនិញផលិត និងទំនិញវេចខ្ចប់ ដែលបានផលិត និងចរាចរនៅលើទីផ្សារក្នុងភូមិសាស្ត្រ រាជធានី ខេត្ត។

មជ្ឈមណ្ឌលមាត្រាសាស្រ្តជាតិ (ម.ម.ជ.) ដែលមាននាយកដ្ឋានក្រោមឱវាទ ចំនួន ៤ (បួន) សម្រាប់បំពេញមុខងារជាសេធិការ

  1. នាយកដ្ឋានវិទ្យាសាស្រ្តមាត្រាសាស្រ្ត [ប្រកាសស្តីពីតួនាទី និងភារកិច្ច]
  2. នាយកដ្ឋាននីត្យានុកូលមាត្រាសាស្រ្ត [ប្រកាសស្តីពីតួនាទី និងភារកិច្ច]
  3. នាយកដ្ឋានមាត្រាសាស្រ្តឧស្សាហកម្ម [ប្រកាសស្តីពីតួនាទី និងភារកិច្ច]
  4. នាយកដ្ឋាននីតិកម្មមាត្រាសាស្រ្ត [ប្រកាសស្តីពីតួនាទី និងភារកិច្ច]

ថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ

អង្គការលេខ/ រចនាសម្ព័ន្ធរបស់មជ្ឈមណ្ឌលមាត្រាសាស្រ្តជាតិ (ម.ម.ជ.)

សមិទ្ធផលសំខាន់ៗរបស់មជ្ឈមណ្ឌលមាត្រាសាស្រ្តជាតិ

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានផ្តោតការយកទុកចិត្តលើសមត្ថកិច្ចគ្រប់គ្រង និងការដឹកនាំអនុវត្តលើវិស័យមាត្រាសាស្រ្ត ហើយក៏បានមកជួបពិនិត្យពិភាក្សាការងារមាត្រាសាស្ត្រ ព្រមទាំងបានកោតសរសើរអំពីថ្នាក់ដឹកនាំមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ នាយកដ្ឋាន ការិយាល័យ និងមន្ត្រីរាជការទាំងអស់ដែលបម្រើការងារនៅមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ។ ជាមួយនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់នូវអនុសាសន៍ណែនាំសំខាន់ៗ សម្រាប់ការអនុវត្តតួនាទី និងភារកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទទួលបាននូវផ្លែផ្កាផងដែរ។

ពិធីជួបសំណេះសំណាងជាមួយថ្នាក់ដឹកនាំមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ និងនាយកដ្ឋាន

ក. ការងារវិទ្យាសាស្ត្រមាត្រាសាស្ត្រ

នាយកដ្ឋានវិទ្យាសាស្រ្តមាត្រាសាស្រ្ត ផ្តល់សេវាលើការធ្វើព្យាសកម្មឧបករណ៍មាត្រាសាស្រ្តផ្នែក ម៉ាស ចំណុះ សម្ពាធ សីតុណ្ហភាព និងប្រវែង ព្រមទាំងគ្រប់គ្រងថែទាំស្តង់ដាគោលជាតិគីឡូក្រាម សីតុណ្ហភាព និងលីត្រ

    

ខ. ការងារនីត្យានុកូលមាត្រាសាស្ត្រ

នាយកដ្ឋាននីត្យានុកូលមាត្រាសាស្រ្ត មានផ្ដល់សេវាកម្មលើការចេញនូវវិញ្ញាបនបត្រត្រួតពិនិត្យផ្ទៀងផ្ទាត់ឧបករណ៍មាត្រាសាស្រ្ត, វិញ្ញាបនបត្របញ្ជាក់លក្ខណៈមាត្រាសាស្រ្តលើទំនិញវេចខ្ចប់នាំចូល, និងលិខិតអនុញ្ញាតប្រើប្រាស់ប្រព័ន្ធឯកតាទម្ងន់ផ្នែកលោហៈធាតុមានតម្លៃ, រួមទាំងការធ្វើត្រួតពិនិត្យផ្ទៀងផ្ទាត់ឧបករណ៍មាត្រាសាស្រ្ត (ជញ្ជីងមេកានិក ជញ្ជីងឌីជីថល ស៊ីទែនរថយន្តដឹកជញ្ជូនប្រេងឥន្ធនៈ កុងទ័រចែកចាយប្រេងឥន្ធនៈ) ទំនិញផលិត ទំនិញវេចខ្ចប់ និងទំនិញវេចខ្ចប់នាំចូល។

 

គ. ការងារមាត្រាសាស្ត្រឧស្សាហកម្ម

នាយកដ្ឋានមាត្រាសាស្រ្តឧស្សហកម្ម ផ្តល់សេវាកម្ម ០៣ សំខាន់រួមមាន៖ ចុះបញ្ជីមាត្រាសាស្រ្ត អាជ្ញាប័ណ្ណប្រើប្រាស់ពាណិជ្ជសញ្ញាមាត្រាសាស្រ្ត និងអាជ្ញាប័ណ្ណផលិត និងជួសជុលឧបករណ៍មាត្រាសាស្រ្ត 

ឃ. ការងារនីតិកម្មមាត្រាសាស្ត្រ

នាយកដ្ឋាននីតិកម្មមាត្រាសាស្រ្ត ផ្តល់សេវាកម្មលើវិញ្ញាបនបត្រទទួលស្គាល់ជំនាញមាត្រាសាស្ត្រ និងលិខិតអនុញ្ញាតនាំចូលឧបករណ៍មាត្រាសាស្រ្ត។

 

ង. កិច្ចសហប្រតិបត្តិការដៃគូរអភិវឌ្ឈន៍ជាមួយស្ថាប័នមាត្រាសាស្ត្រជាតិ តំបន់ អន្តរជាតិ

មជ្ឈមណ្ឌលមាត្រាសាស្រ្តជាតិ បានផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឈន៍ ដើម្បីធ្វើសុខដុមនីយកម្មជាមួយស្ថាប័នមាត្រាសាស្រ្តក្នុងតំបន់ និងអន្តរជាតិ ហើយបានពង្រឹងសមត្ថភាពក្នុងការចូលជាសមាជិកពេញសិទ្ធិនៃអង្គការអន្តរជាតិនានា ដូចជា៖

  • ជារដ្ឋសមាជិកពេញសិទ្ធិ អង្គការនីត្យានុកូលមាត្រាសាស្ត្រអន្តរជាតិ/ International Organization of Legal Metrology (OIML), ២០១៦
  • ជារដ្ឋសមាជិក មហាគណៈកម្មាធិការនីត្យានុកូលមាត្រាសាស្ត្រអន្តរជាតិ/ International Conference on Legal Metrology (CIML)
  • ជារដ្ឋសមាជិកសង្កេតការណ៍ មហាសន្និបាតទម្ងន់ និងរង្វាស់រង្វាល់ជាតិ/ General Conference on Weights and Measures (CGPM), អង្គការ Bureau International of Weights and Measures (BIPM), ថ្ងៃទី១ ខែមករា ឆ្នំា២០២១
  • ជារដ្ឋសមាជិកពេញសិទ្ធិ វេទិកាតំបន់អាស៊ីប៉ាស៊ីហ្វិក ផ្នែកនីត្យានុកូលមាត្រាសាស្ត្រ/ Asia – Pacific Legal Metrology Forum (APLMF), ឆ្នាំ២០០៣
  • ជាសមាជិកពេញសិទ្ធិ អង្គការកម្មវិធីអាស៊ីប៉ាស៊ីហ្វិច/ Asia – Pacific Metrology Programme (APMP),  ឆ្នាំ២០១៤
  • ជារដ្ឋសមាជិកពេញសិទ្ធិ ក្រុមអ្នកជំនាញមាត្រាសាស្ត្រអាស៊ាន/ Asean Expert Group on Metrology (ASEAN EGM), ឆ្នាំ២០១២
  • ជារដ្ឋសមាជិកពេញសិទ្ធិ គណៈកម្មាធិការពិគ្រោះយោបល់អាស៊ានស្តីពីផ្នែកស្តង់ដារ និងគុណភាពលើផ្នែកនីត្យានុកូលមាត្រាសាស្ត្រ ASEAN Consultation Committee on Standards and Quality/Working Group on Legal Metrology (ACCSQ/WG3), ឆ្នាំ១៩៩៩។

ទិវាមាត្រាសាស្ត្រពិភពលោក

គ្រប់បណ្តាប្រទេសលើពិភពលោក និងព្រះរាជាណាចក្រកម្ពុជា ដែលមានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាតំណាងបានរៀបចំប្រារព្ធពិធីទិវាមាត្រាសាស្ត្រពិភពលោក (World Metrology Day) នៅថ្ងៃទី ២០ ខែឧសភា ជារៀងរាល់ឆ្នាំ

ច. កម្រងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងការងារមាត្រាសាស្ត្រ (ច្បាប់ អនុក្រឹត្យ ប្រកាស អន្តរក្រសួង ប្រកាស សារាចណែនាំ និងសេចក្តីណែនាំ)

I. ព្រះរាជក្រម

១.

ព្រះរាជក្រមលេខ នស/រកម/០៨០៩/០១៦ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០០៩ ដែលប្រកាសឱ្យប្រើច្បាប់ ស្ដីពី មាត្រាសាស្ដ្រកម្ពុជា

ទាញយក

II. ព្រះរាជក្រឹត្យ

១.

ព្រះរាជក្រឹត្យលេខ នស/រកត/១១១៤/១២៩៩ ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ដីពីការកំណត់ស្ដង់ដារ
គោលជាតិសីតុណ្ហភាព

ទាញយក

២.

ព្រះរាជក្រឹត្យលេខ នស/រកត/១១១៤/១២៩៨ ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ដីពីការកំណត់ស្ដង់ដារ
គោលជាតិលីត្រ

ទាញយក

៣.

ព្រះរាជក្រឹត្យលេខ នស/រកត/០៨១៤/៩៩០ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៤ ស្ដីពីការកំណត់ស្ដង់ដារគោលជាតិគីឡូក្រាម

ទាញយក

III. ប្រកាសអន្តរក្រសួង

១.

ប្រកាសអន្តរក្រសួងលេខ ៨៣៦ សហវ.ប្រក.អទច ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីពី ការផ្តល់សេវាសាធារណៈរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍

ទាញយក

IV. ប្រកាស

១.

ប្រកាសលេខ១៤៤ MISTI/២០២០ ចុះថ្ងៃទី១១ ខែឧសភាឆ្នាំ២០២០ ស្តីពី ការៀបចំនិងការប្រព្រឹត្តទៅរបស់នាយកដ្ឋាននីតិកម្មមាត្រាសាស្រ្ត

ទាញយក

២.

ប្រកាសលេខ ១៤៣ MISTI/២០២០ ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់នាយកដ្ឋានមាត្រាសាស្ដ្រឧស្សាហកម្ម

ទាញយក

៣.

ប្រកាសលេខ ១៤២ MISTI/២០២០ ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់នាយកដ្ឋាននីត្យានុកូលមាត្រាសាស្ដ្រ

ទាញយក

៤.

ប្រកាសលេខ ១៤១ MISTI/២០២០ ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់នាយកដ្ឋានវិទ្យាសាស្រ្តមាត្រាសាស្រ្ត

ទាញយក

៥.

ប្រកាសលេខ ២៧៦ MISTI/២០២២ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ស្តីពី នីតិវិធីនិងបែបបទនៃការស្នើសុំបញ្ជាក់លក្ខណៈមាត្រាសាស្រ្តលើទំនិញវេចខ្ចប់នាំចូល

ទាញយក

៦.

ប្រកាសលេខ ០៥៧ MISTI/២០២១ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពី នីតិវិធីនិងបែបបទនៃការស្នើសុំនាំចូលឧបករណ៍មាត្រាសាស្រ្ត

ទាញយក

៧.

ប្រកាសលេខ ៣២៣ MISTI/២០២០ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ស្តីពីការបង្កើត គណៈកម្មាធិការវាយតម្លៃទទួលស្គាល់ជំនាញមាត្រាសាស្រ្ត

ទាញយក

៨.

ប្រកាសលេខ ២៧៥ MISTI/២០២០ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ស្ដីពីសមមូលនៃប្រព័ន្ធឯកតាទម្ងន់ ផ្នែកលោហធាតុមានតម្លៃ

ទាញយក

៩.

ប្រកាសលេខ ២៧៤ MISTI/២០២០ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ស្ដីពីបទប្បញ្ញត្តិបច្ចេកទេសនៃការត្រួតពិនិត្យផ្ទៀងផ្ទាត់បរិមាណ និងស្លាកសញ្ញាទំនិញផលិត និងទំនិញវេចខ្ចប់

ទាញយក

១០.

ប្រកាសលេខ ២៧៣ MISTI/២០២០ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ស្ដីពីបទប្បញ្ញត្តិបច្ចេកទេសនៃការត្រួតពិនិត្យផ្ទៀងផ្ទាត់ស៊ីទែន

ទាញយក

១១.

ប្រកាសលេខ ២៧២ MISTI/២០២០ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ស្ដីពីបទប្បញ្ញត្តិបច្ចេកទេសនៃការត្រួតពិនិត្យផ្ទៀងផ្ទាត់ជញ្ជីងមិនស្វ័យប្រវត្តិ

ទាញយក

១២.

ប្រកាសលេខ ២៧១ MISTI/២០២០ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ស្ដីពីបទប្បញ្ញត្តិបច្ចេកទេសនៃការត្រួតពិនិត្យផ្ទៀងផ្ទាត់កុងទ័រចែកចាយប្រេងឥន្ធនៈ

ទាញយក

១៣.

ប្រកាសលេខ ២៧០ MISTI/២០២០ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ស្ដីពីសញ្ញា ត្រួតពិនិត្យផ្ទៀងផ្ទាត់ឧបករណ៍មាត្រាសាស្រ្ត

ទាញយក

១៤.

ប្រកាសលេខ ២១៩ MIH/២០១៩ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ស្តីពីការដាក់ឱ្យអនុវត្តបទប្បញ្ញត្តិបច្ចេកទេស សម្រាប់ការត្រួតពិនិត្យផ្ទៀងផ្ទាត់នាឡិកាស្ទង់អគ្គិសនី ចរន្តឆ្លាស់

ទាញយក

១៥.

ប្រកាសលេខ ០៨១ MIH/2016 ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ស្តីពី ការបង្កើតការិយាល័យច្រកចេញចូលតែមួយនៅមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ

ទាញយក

១៦.

ប្រកាសលេខ ៣២៩ MIH/2015 ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ស្តីពីការត្រួតពិនិត្យផ្ទៀងផ្ទាត់កុងទ័រទឹក

ទាញយក

១៧.

ប្រកាសលេខ ៣២៨ MIH/2015 ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ ស្តីពីការត្រួតពិនិត្យផ្ទៀងផ្ទាត់កុងទ័រអគ្គិសនី

ទាញយក

១៨.

ប្រកាសលេខ ១២៣ MIH/2015 ចុះថ្ងៃទី0៩ ខែមេសា ឆ្នាំ២០១៥ ស្តីពីការធ្វើប្រតិភូកម្មមុខងារត្រួតពិនិត្យផ្ទៀងផ្ទាត់ឧបករណ៍មាត្រាសាស្រ្តទំនិញផលិត និងទំនិញវេចខ្ចប់ជូនមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានី-ខេត្ត

ទាញយក

១៩.

ប្រកាសលេខ ០៧០ MIH/2015 ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ ស្តីពីការកំណត់ទទួលស្គាល់ស្តង់ដារបន្ទាប់សីតុណ្ហភាព

ទាញយក

២០.

ប្រកាសលេខ ០៦៩ MIH/2015 ចុះថ្ងៃទី១២ ខែមករាឆ្នាំ២០១៥ ស្តីពី ការកំណត់ទទួលស្គាល់ស្តង់ដារបន្ទាប់គីឡូក្រាម

ទាញយក

២១.

ប្រកាសលេខ ០៦៨ MIH/2015 ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ ស្តីពីការកំណត់ទទួលស្គាល់ស្តង់ដារ បន្ទាប់លីត្រ

ទាញយក

២២.

ប្រកាសលេខ ៣៦៣ ឧរថ.មមជ.ប្រកចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣ ស្តីពីនីតិវិធីនិងបែបបនៃការចុះបញ្ជីមាត្រាសាស្រ្ត និងការផ្តល់អាជ្ញាប័ណ្ណប្រើពាណិជ្ជសញ្ញា មាត្រាសាស្រ្តកម្ពុជា

ទាញយក

២៣.

ប្រកាសលេខ ៩៩២ ឧរថ.អសម.ប្រក ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២ ស្តីពីពាណិជ្ជសញ្ញាមាត្រាសាស្រ្តកម្ពុជា

ទាញយក

២៤.

ប្រកាសលេខ ១៤០ ឧរថ.មមជ.ប្រក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១២ ស្តីពីនីតិវិធី និងបែបបទនៃការអនុម័តគំរូឧបករណ៍មាត្រាសាស្រ្ត ទំនិញផលិត ពុម្ពនិងសំបកវេចខ្ចប់

ទាញយក

២៥.

ប្រកាសលេខ ១៣៨ ឧរថ.មមជ.ប្រក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១២ ស្តីពីនីតិវិធីនិងបែបបទនៃការស្នើសុំអាជ្ញាប័ណ្ណផលិត និងជួសជុលឧបករណ៍មាត្រាសាស្រ្ត

ទាញយក

២៦.

ប្រកាសលេខ ៩៧៦ ឧរថ.ប្រក ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០០៥ ស្តីពីការគ្រប់គ្រងឧបករណ៍មាត្រាសាស្រ្តផ្នែកចំណុះ

ទាញយក

V. សារាចរណែនាំរបស់ក្រសួង

១.

សារាចរណែនាំលេខ ០០២ ឧរថ.ននម.សរចណន ចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១២ ស្តីពី ការហាមឃាត់ តម្លើងបន្ថែម និងប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិច ឬកម្មវិធី Software ដែលមានតេលេបញ្ជាកំណត់បរិមាណផ្គត់ផ្គង់ ចែកចាយប្រេងឥន្ធនៈ

ទាញយក

ឆ. ការបោះពុម្ពខិតប័ណ្ណ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យមាត្រាសាស្ត្រ

ល.រ

ឯកសារ

ទាញយកឯកសារ

១.

ច្បាប់ ស្តីពី មាត្រាសាស្ត្រ

ទាញយក

២.

ខិតប័ណ្ណព័ត៌មានអំពីមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ

ទាញយក

៣.

ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យមាត្រាសាស្រ្ត ឆ្នាំ២០២៣-២០២៧

ទាញយក

៤.

រង្វាស់រង្វាល់ខ្មែរបុរាណ និងសម័យ

ទាញយក

សំណួរញឹកញាប់

ព័ត៌មានទំនាក់ទំនង

phone

លេខទូរស័ព្ទ

097 970 2055

send

តេឡេក្រាម

097 970 2055

mail

អាស័យដ្ឋានអ៊ីម៉ែល

info.nmckh@gmail.com

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព