កម្មវិធីពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ២០២៣

សេចក្ដីជូនដំណឹង ថ្ងៃអង្គារ, ទី16 ខែ ឧសភា ឆ្នាំ 2023

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានកិត្តិយសសូមជូនដំណឹងដល់អ្នកតំណាងធុរកិច្ចថ្មី ឧស្សាហកម្ម សហគ្រាសធនតូច និងមធ្យម តំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងសួនឧស្សាហកម្មឲ្យបានជ្រាបថា៖ ក្រសួងបាននឹងកំពុងរៀបចំ«ពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា ឆ្នាំ២០២៣» ក្នុងគោលបំណង ទទួលស្គាល់ និងផ្ដល់រង្វាន់ ដល់កិច្ចខិតខំប្រឹង ចំពោះការចូលរួមចំណែកដំណើរការបច្ចេកវិទ្យាថ្មីៗ របស់ក្រុមហ៊ុនឆ្ពោះទៅរកការអភិវឌ្ឍឧស្សាហកម្មប្រកបដោយចីរភាព។ ថ្ងៃផុតកំណត់ទទួលពាក្យស្នើសុំចូលរួមប្រកួតប្រជែងក្នុងកម្មវិធីពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ២០២៣ គឺនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។ ប្រសិនបើអស់លោក លោកស្រី មានចំណាប់អារម្មណ៍ក្នុងការចូលរួមក្នុងកម្មវិធីប្រកួតប្រជែងនេះ សូមចូលទៅកាន់ពត៌មានដែលបានផ្ដល់ជូនដូចនៅក្នុងរូបភាពខាងក្រោម។ 

ដោយ: អគ្គនាយកដ្ឋានកិច្ចការទូទៅ

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព