មជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន បន្តជំរុញនវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន

សាររបស់រដ្ឋមន្ត្រី

សូមស្វាគមន៍មកកាន់គេហទំព័រផ្លូវការរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍! ក្នុងនាមជារដ្ឋមន្ត្រី ខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមស្វាគមន៍យ៉ាងកក់ក្តៅ​ចំពោះ​ការចូលទស្សនា​គេហទំព័រនេះ។ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានបេសកកម្មអភិវឌ្ឍវិស័យ​ឧស្សាហកម្ម និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) លើកកម្ពស់​សហគ្រិនភាព និងធានាការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយ​និរន្តរ​ភាពនៅកម្ពុជា។ យើងក៏ទទួលស្គាល់នូវសារៈសំខាន់នៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុង​ការដោះ​​ស្រាយ​បញ្ហាប្រឈមក្នុងពិភពលោកនាពេលបច្ចុប្បន្ន។ តាមរយៈការវិនិយោគលើ​ការ​ស្រាវ​ជ្រាវ និងអភិវឌ្ឍ ព្រមទាំងការជំរុញកិច្ចសហប្រតិបត្តិការរវាងវិស័យសិក្សាធិការ សង្គមស៊ីវិល វិស័យឯកជន និងរដ្ឋាភិបាល យើងនឹងបង្កើតសមិទ្ធផលថ្មីៗ និងជំរុញកំណើនដែលផ្អែក​លើ​នវានុវត្តន៍។ គេហទំព័រនេះជាវេទិកាមួយ​ដែលផ្តល់ព័ត៌មានសំខាន់ៗអំពីគំនិត​ផ្តួចផ្តើម គោល​នយោបាយ កម្មវិធី និងសេវាកម្មរបស់យើង។ យើងនឹង​ធ្វើ​បច្ចុប្បន្នភាព​គេហទំព័រនេះជា​បន្តបន្ទាប់ ដើម្បី​ឱ្យលោកអ្នកងាយស្រួលក្នុងការស្វែងរកព័ត៌មាន និងធនធាននានា លើក​កម្ពស់​តម្លាភាព និង​កៀរគរ​ការ​ចូលរួមពី​ភាគី​ពាក់ព័ន្ធ​របស់​យើង។ សូម​ស្វែង​រកព័ត៌មានពីផ្នែកផ្សេងៗនៃគេហទំព័រនេះ និងឱកាសជាច្រើនដែលកម្ពុជា​អាចផ្តល់ជូនលោក​អ្នក។ ខ្ញុំសូមលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងគ្រឹះស្ថានអាជីវកម្ម អ្នកសិក្សាស្រាវជ្រាវ ប្រតិបត្តិករនវានុវត្តន៍ និងសហគ្រិន ឱ្យសហការជាមួយក្រសួងក្នុងដំណើរការកសាងអនាគតមួយដ៏រស់រវើក ប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព។ សូមអរគុណចំពោះការចូលទស្សនាគេហទំព័ររបស់យើង។ ខ្ញុំទន្ទឹងរង់ចាំការចូលរួម និងការគាំទ្រ​របស់​លោកអ្នកក្នុងចក្ខុវិស័យរួមរបស់យើង ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា​ឱ្យកាន់តែមានភាពរុងរឿង មានកំណើនឧស្សាហកម្ម និងសហគ្រិនភាពកាន់តែល្អប្រសើរ៕

អានបន្ត

សេវាសាធារណៈតាមប្រព័ន្ធអនឡាញ

ចូលស្នើសុំសេវាអនឡាញ
Digital Public Service

ព័ត៌មានថ្មីៗ

ព្រឹត្តិការណ៍នាពេលខាងមុខ

កម្មវិធីអាស៊ានបូកបី វិថីអ្នកវិទ្យាសាស្ត្រវ័យក្មេងលើកទី១០ (APT JSO-10)

22-26

កក្កដា

ខេត្តសៀមរាប

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

26

មីនា

សាលមហោស្រព និងពិព័រណ៌កោះពេជ្រ

កិច្ចប្រជុំគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

5-6

មិថុនា

ខេត្តសៀមរាប

ភ្ជាប់ទំនាក់ទំនងជាមួយយើងខ្ញុំ

FacebookTelegramYoutubeTiktokInstagramTelegram Chatbot

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព